អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣០ នាក់ និងជាង ៩០ នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសលើតំបន់ Gaza Strip តាំងពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣។

ជនរងគ្រោះរួមមានកុមារ ៦ នាក់ និងស្ត្រី ៣ នាក់ ព្រមទាំងប្រធានកងកម្លាំងរ៉ុក្កែតអ៊ីស្លាមជីហាតប៉ាឡេស្ទីន (PIJ) និងអនុប្រធានរបស់គាត់។ការស្លាប់របស់ Ali Ghali និង Ahmed Abu Daqqa បាននាំទៅដល់ចំនួនឥស្សរជនជាន់ខ្ពស់ចំនួនប្រាំនាក់ បានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃអង្គារ។


អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធា “Shield and Arrow” ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ PIJ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងដំណើរការ។ នៅក្នុងប្រតិបត្តិការរួមគ្នារបស់កងទ័ព និងសេវាសន្តិសុខទូទៅ “មេបញ្ជាការ PIJ នៅភាគខាងជើងហ្គាហ្សា មេដឹកនាំ PIJ ទទួលបន្ទុកដឹកនាំសកម្មភាពនៅតំបន់ West Bank ពីតំបន់ហ្គាហ្សា និងលេខាក្រុមប្រឹក្សាយោធានៃ PIJ ត្រូវបានលុបចោលទាំងអស់” ។


រហូតមកដល់ពេលនេះ “ក្រុមជីហាតអ៊ីស្លាមកំពុងទាមទារថា ប្រសិនបើមានបទឈប់បាញ់ អ៊ីស្រាអែលត្រូវតែប្តេជ្ញាថានឹងមិនធ្វើឃាតមេដឹកនាំរបស់ពួកគេទៀតទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ