ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:២០នាទីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ នៅចំណុចមុខស្ថាននីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៦ករណី។

ក្នុងនោះករណីទី១ ឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ខៀវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។ ករណីទី២ ឆក់កាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខហាងយីហោឆព្វណ្ណ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤:៣៤ នាទី។ 


ករណីទី៣ ឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុច ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:៣០នាទី។ ករណីទី៤ ឆក់ទូរស័ព្ទ ម៉ាកអុបប៉ូ ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣។

ករណីទី៥៖ ឆក់ទូរស័ព្ទ ម៉ាកសាំសុង ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ ។ 

ករណីទី៦៖ ឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ ។ 

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JM-៩៨៥៥, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU-៨៣៥៧។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ