ផ្សែងពីភ្លើងឆេះព្រៃនៅកាណាដា នាំឱ្យមានខ្យល់ពុលដល់កម្រិតប្រកាសអាសន្ន ក្នុងទីក្រុងញូយ៉ក និងទីក្រុងអូតាវ៉ា
អាមេរិក៖ ក្រុងញូវយ៉ក និងរដ្ឋជាច្រើនទៀតរបស់អាមេរិក កំពុងស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ ដោយសារគុណភាពខ្យល់មិនល្អពីផ្សែងក្រាស់បណ្តាលមកពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសកាណាដា ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៣។
អភិបាលក្រុងញូវយ៉ក លោក Eric Adams បានព្រមានថា ទីក្រុងនេះ កំពុងជួបប្រទះនូវកម្រិតនៃការបំពុលខ្យល់ ដែលមិនធ្លាប់មានពីមុនមក ដោយអ្នកស្រុកសង្កេតឃើញ ផ្សែងពណ៌ទឹកក្រូចងងឹត និងក្លិនអាក្រក់នៅក្នុងខ្យល់ លក្ខខណ្ឌនេះបានរំខាន ដល់កាលវិភាគហោះហើរមួយចំនួន និងនាំឱ្យមានការពន្យារពេល ព្រឹត្តិការណ៍កីឡា ។
អភិបាលក្រុងបាននិយាយ នៅក្នុងការបង្ហោះលើបណ្ដាញ Twitter ដោយណែនាំប្រជាជនឱ្យពាក់ម៉ាស់ និងកំណត់សកម្មភាពនៅ ខាងក្រៅថា “យើងស្ថិតក្នុងស្ថានភាព ដ៏អាក្រក់បំផុត” ហើយការជូនដំណឹង ត្រូវបានគេរំពឹងថា នឹងមានរហូតដល់យប់ថ្ងៃព្រហស្បតិ៍។នៅថ្ងៃដដែលនេះ គុណភាព ខ្យល់របស់ទីក្រុង បានក្លាយជាអាក្រក់បំផុតនៅក្នុងពិភពលោក ដោយសារតែផ្សែង នេះបើយោងតាមចំណាត់ ថ្នាក់ពេលវេលាជាក់ស្តែងដោយក្រុមហ៊ុន ផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ស៊ុយអែត IQAir AG ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានឲ្យដឹងថា ខ្លួនបានបន្ថយចរាចរណ៍ទៅ និងមកពីអាកាសយានដ្ឋាន ក្នុងតំបន់ញូវយ៉ក ដោយសារតែការកាត់បន្ថយការ មើលឃើញពីផ្សែងភ្លើងឆេះព្រៃ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង