ចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនទ្រង់ទ្រាយធំ៣នាក់ រួមនឹងគ្រឿងញៀនជាង ១០២គីឡក្រាម ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសរឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀននៅ២ទីតាំងផ្សេងគ្នាផ្សេងគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានរកឃើញសារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម និង៣៥២.២៧ក្រាម និងជនសង្ស័យជាជាតិចិនម្នាក់ ខ្មែរ ២នាក់។
ដោយរកឃើញនៅ២ទីតាំង ក្នុងនោះទីតាំងទី១ ចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម និង៣៥២.២៧ក្រាម។ទីតាំងទី២ នៅចំណុចតាមផ្លូវលេខ ៥៩៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិខ្មែរ។
អំឡុងពេលប្រត្តិបត្តិការ ក៏មានការថតវីដេអូពីអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួនផងដែរ មានការបង្ហោះវីដេអូ ផ្សព្វផ្សាយជាសាធារណៈ ពីសកម្មភាពប្រត្តិបត្តិការភ្លាមៗ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រត្តិបត្តិការបង្ក្រាប ដែលបែកការដល់មេក្លោង បានដឹងខ្លួនរត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រត្តិបត្តិការ កម្លាំងសមត្ថកិច្ចត្រូវប្រើជំនាញ មានភាពស្វាហាប់ម៉ឺងម៉ាត់ និងបង្ក្រាបចាប់ខ្លួន មុខសញ្ញាឱ្យខានតែបាន ដើម្បីការពារសុវត្ថិភាព ក្នុងពេលប្រតិបត្តិការ បែកធ្លាយពត៌មានសម្ងាត់ ធ្វើឱ្យមុខសញ្ញាគេចខ្លួន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានសំណូមពរដល់សារធារណជន និងសារព័ត៌មានមួយចំនួន សុំអនុញ្ញាតពីអង្គភាពជំនាញផ្ទាល់ មុនធ្វើការចុះផ្សាយតាមបណ្តាញសង្គម និងប្រើប្រាស់ខ្លឹមសារឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន៕