អាមេរិក៖ មន្ត្រីពន្លត់អគ្គីភ័យនៅទីក្រុងញូវយ៉ក បាននិយាយថា មនុស្ស៣នាក់បានស្លាប់ និងច្រើននា​ក់ផ្សេងទៀត​បានរងរបួសនៅក្នុងអគ្គីភ័យ ឆាបឆេះផ្ទះមួយខ្នងនៅ Brooklyn brownstone កាលពី​ព្រឹ​កថ្ងៃអាទិត្យ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០​២៣។

អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ក្រុង​ញូវយ៉ក​បាន​និយាយ​ថា អ្នក​ពន្លត់​អគ្គិភ័យ​បាន​ទទួល​ទូរស័ព្ទ​នៅ​ម៉ោង​ប្រហែល ៤ និង ៣០ នាទី​ព្រឹក​ ពី​ផ្ទះ​មួយ​ក្នុង​ទីក្រុង Crown Heights ។លោក John Esposito ប្រធានផ្នែកប្រតិបត្តិការអគ្គីភ័យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា "យើងបា​នរ​កឃើ​ញអគារ​បីជាន់ដែលមានភ្លើងឆេះយ៉ាងខ្លាំង " ។ យោងតាម​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា មនុស្ស​​​ចាស់​៣ នាក់​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​មន្ទីរពេទ្យ ខណៈទៅដល់មន្ទីរពេទ្យ ​ពួក​គាត់ត្រូវ​បាន​ប្រកាស​ថា​បាន​ស្លាប់ហើយ។

 

នាយកដ្ឋានប៉ូលីសញូវយ៉កបានកំណត់អត្តសញ្ញាណមនុស្សដែលត្រូវបានស្លាប់ រួមមាន៖ លោក Albertha West អាយុ ៨១ ឆ្នាំ លោក Michael West អាយុ ៥៨ ឆ្នាំ និង លោក Jamiyl West អាយុ ៣៣ ឆ្នាំ។

ប្រធានផ្នែកប្រតិបត្តិការអគ្គីភ័យបន្តថា ក្នុងនោះមាន មនុស្ស ១៤​នាក់ផ្សេងទៀត​បានរងរបួ​សនៅក្នុ​ងភ្លើ​ង ចំណែក​អ្នក​ពន្លត់​អគ្គិភ័យ​ក៏​បាន​រង​របួស​ផង​ដែរ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​មិន​គំរាមកំហែង​អាយុជីវិត​ឡើយ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ