អគ្គនាយកដ្ឋានពន្ធនាគារ គ្រោងបង្កើតក្រុមទណ្ឌិតគំរូ ដើម្បីកាត់បន្ថយហានិភ័យនានា នៅពន្ធនាគារ
ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ មានគ្រោងបង្កើតក្រុមទណ្ឌិតគំរូ នៅពន្ធនាគារ ដើម្បីកាត់បន្ថយហានិភ័យនានា នៅពន្ធនាគារ ដែលអាចមានឡើងជាយថាហេតុ។
នាឱកាសអញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកអគ្គនាយក ឈន សាណាត បានថ្លែងឱ្យដឹងថា ដែលហៅថា ទណ្ឌិតគំរូ មានទាំងចំណេះដឹង អត្តចរិត ការស្លៀកពាក់ ការនិយាយស្ដី ដើម្បីសាបព្រោះទៅដល់ទណ្ឌិតផ្សេងៗទៀត។
លោកអគ្គនាយក បន្ថែមថា រាល់បទល្មើសដែលកើតឡើងធំៗក្នុងពន្ធនាគារ គឺផ្ដើមចេញពីការប្រើទូរស័ព្ទ រាប់ទាំងបទល្មើសចរាចរណ៍គ្រឿងញៀន និងនាំជនជាប់ឃុំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ។
លោកអគ្គនាយក គូសបញ្ជាក់ថា «ត្រូវយកចិត្តទុកដាក់ និងលុបបំបាច់ឱ្យខានតែបាន គឺប្រព័ន្ធទូរស័ព្ទ ហើយសំណូមពរ និងទទូច ដោយម៉ឺងម៉ាត់ប្រព័ន្ធទូរស័ព្ទនេះ។ ដើម្បីកាត់បទល្មើសក្នុងពន្ធនាគារទៀត យើងតែលើពីបញ្ហានេះ ថ្ងៃនេះ ខ្ញុំភ្ជាប់ទៅនឹងមេរៀនដែលបានសិក្សាវាយតម្លៃថា ដើម្បីកាត់បន្ថយបទល្មើសនៅពន្ធនាគារ យើងកសាងក្រុមទណ្ឌិតគំរូ បានសេចក្ដីថា យើងកសាងឱ្យបានក្រុមទណ្ឌិតជាគំរូនេះ»៕EB