ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់ឃុំសរុប ៣៨.០៧០នាក់ ក្នុងនោះ ជនជាប់ឃុំចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤%។

យោងតាមរបាយការណ៍បង្ហាញ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាព ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា «គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់ឃុំសរុប ៣៨.០៧០នាក់ ក្នុងនោះស្តី្រ ២.៣៦៧នាក់ ជនជាប់ឃុំចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤%, ជនជាប់ឃុំជនបរទេស ចំនួន ១.៦១២នាក់ និងអនីតិ ជន ១.៤២២នាក់។ ជនត្រូវចោទ ចំនួន ៦.៩៥៥នាក់,ជនជាប់ចោទ ៣.៥៥០នាក់ ពិរុទ្ធជន ១៥.៥៧៣នាក់ និងទណ្ឌិត ១១.៩៩២នាក់»។

ប្រភពដដែល បន្ដថា ជាការកត់សម្គាល់ ជនជាប់ឃុំមានការកើនឡើងកំហុកចាប់ពីឆ្នាំ២០១៧ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ ទើប តែនៅឆ្នាំ២០២១នេះ ជនជាប់ឃុំបានថយចុះប្រមាណជាង ១២០០នាក់ ស្មើនឹង ៣.១៧% បើធៀបនឹង ខែធ្នូ ឆ្នាំ២០២០។

ដើម្បីឆ្លើយតបតាមបទដ្ឋានជនជាប់ឃុំឃាំងដែលធានាសន្តិសុខ សុវត្ថិភាព សុខភាព និងមុស្សធម៌ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានយកចិត្តទុដាក់ដោះស្រាយ ជារួមបច្ចុន្ននៅតាមមណ្ឌលអប់រំកែប និងពន្ធនាគាររាជធានី ខេត្ត មានអគារឃុំឃាំង ចំនួន ១៧៣អគារ ស្មើនឹង ១,០១៤បន្ទប់ មានផ្ទៃក្រឡា សរុប ៥៤.០៨១ម៉ែត្រក្រឡា (បូករួមការពង្រីកផ្ទៃក្រឡាអគារ ធ្វើឡៅតឿ និងអគារកែឆ្នៃ) ដែលធ្វើឲ្យផ្ទៃ ក្រឡាសម្រាប់ជនជាប់ឃុំដេកប្រសើរជាងមុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ