យោងតាមសេចក្តីណែនាំ របស់ ក្រសួងអប់រំ ចេញផ្សាយ នៅថ្ងៃ ទី ២៧ ខែតុលា ឆ្នាំ ២០២០ ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ ក្នុង ដំណាក់កាល ទី៣ បានឲ្យដឹងថាគ្រប់គ្រឹះស្ថានសាធាណៈ ត្រូវបន្តនិងបើក ដំណើរការឡើងវិញ ក្នុងដំណាក់កាលទី ៣ ចាប់ពី ថ្ងៃ ទី ០២ ខែវិច្ឆិកា រហូត ដល់ ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ។ ការ អនុវត្ត ឆមាស ទី ២ នៃឆ្នាំសិក្សា ២០១៩ -២០២០ គិត ចាប់ពីថ្ងៃទី ៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ។

ក្រសួងបានបន្តថាគ្រប់គ្រឹះស្ថានមត្តេយ្យសិក្សានិងកន្លែងផ្តល់សេវាអប់រំ កុមារ តូចត្រូវបើកដំណើរការបង្រៀន និង រៀនពេញលេញ គ្រប់កម្រិតថ្នាក់ ចំនួន ៥ ថ្ងៃ ក្នុងមួយសប្តាហ៍ដោយកំណត់ កុមារចំនួនមិនលើសពី ២៥ នាក់ ក្នុងមួយថ្នាក់ ។ ក្រសួងក៏បានណែនាំថា ចំពោះការ អនុវត្តកម្មវិធីសិក្សា សម្រាប់គ្រឹះស្ថានបឋមសិក្សាគឺអនុវត្តការបង្រៀនលើមុខវិជ្ជាសិក្សាគោល ពីរ គឺ ភាសាខ្មែរ និង គណិតវិទ្យា ។ មុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិនដោយ នឹង ត្រូវរៀនបំពេញបន្ថែមនៅ ដើមឆ្នាំសិក្សាបន្ទាប់ ។ អនុវត្តចំនួនម៉ោងសិក្សា ៥ ម៉ោងសិក្សាក្នុងមួយថ្ងៃ ។

ចំពោះ សាលាលិចទឹក វិញក្រសួងអប់រំ បាន ឲ្យគ្រឹះស្ថានសិក្សា ដែលប៉ះពាល់ នេះ ដោះស្រាយដូចជា ៖ អនុញ្ញាតឲ្យ គ្រឹះស្ថានសិក្សាប្រើប្រាស់មូលនីធិ ដំណើរការសាលារៀន ដើម្បីជួសជុលទ្រង់ទ្រាយ តូច រៀបចំថ្នាក់រៀនឡើងវិញ និង ទិញសម្ភារៈ ចាំបាច់ សម្រាប់ការសម្អាត ការលើកកម្ពស់ អនាម័យ សុខភាព សិក្សា និង សុវត្ថិភាព នៅតាមសាលារៀន ។ ផ្តល់បន្ថែមសៀវភៅសិក្សា គោល ។ កៀរគរធនធាន ពីដៃគូអភិវឌ្ឍន៍ និង គ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រ បន្ថែម ដល់សាលារៀន ក្នុងការ រៀបចំហេដ្ឋរចនាសម្ព័ន្ធ ដែលខូចខាត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ