យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីបានបាត់ខ្លួនដោយមិនដឹងមូលហេតុខណៈក្នុងយន្តហោះមានអ្នកដំណើរជាង៥០នាក់
4 ឆ្នាំ មុន
យន្តហោះដឹកអ្នកដំណើរជាមួយមនុស្សជាង៥០នាក់ បានបាត់ខ្លួនបន្ទាប់ពីហោះចេញពីរដ្ឋធានី ហ្សាការតា របស់ប្រទេស ឥណ្ឌូនេស៊ី។ក្រុមមន្ត្រីបាននិយាយថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានបាត់ការទាក់ទងនៅតាមផ្លូវឆ្ពោះទៅទីក្រុង Pontianak ក្នុងខេត្ត West Kalimantan។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
យន្ដហោះនេះបានបាត់ខ្លួនក្នុងរយៈកម្ពស់ជាង៣,០០០ម៉ែត្រក្នុងរយៈពេលមិនដល់មួយនាទីផង។ក្រសួងដឹកជញ្ជូននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ៕SP