ភ្នំពេញ៖ និយ័តករទូរគមនគមន៍កម្ពុជា ចេញសេចក្តីជូនដំណឹងពីការចាត់ធ្វើការ បិទខ្ទប់គេហទំព័រ និងយូអអីល ចំនួន៩បន្ទា់បពីរកឃើញគេហទំព័រ និងយូអអីលទាំងនេះបានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើតាមសេចក្តីជូនដំណឹងនិយ័តករទូរគមនគមន៍កម្ពុជាចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
និយ័តករទូរគមនគមន៍កម្ពុជានឹងបន្តសហការជាមួយក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិការទូរគមន៍ទាំងអស់ លុបបំបាត់គេហទំព័រ និងយូអអីលដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសតាមអនឡាញ។ដែលសកម្មភាពនេះបានជំរុញនិងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួយដូរមនុស្សដែឡបង្ករនូវការឈឺចាប់ទាំងផ្លូវកាយផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សារធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ៕SP