ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពីបទ លួចមានស្ថានទម្ងន់ទោសធាក់ប្លន់ យកម៉ូតូខណៈបក្សពួកម្នាក់ទៀតកំពុងរត់គេច។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន៖ទី១-ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ(មានសារធាតុញៀន)។ ទី២-ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅវីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកវីរៈប៊ុនថាំង ស្នាក់នៅខណ្ឌច្បារអំពៅ(គ្មានសារធាតុញៀញ)។ ទី៣-ឈ្មោះវុន សំណាង ហៅតូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀញ)។ ទី៤-ឈ្មោះសែម សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ ស្នាក់នៅខណ្ឌច្បារអំពៅ។ និងទី៥-ឈ្មោះកាន វណ្ណា ហៅរដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាច្បារអំពៅ ។

លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់ថា ក្រោយការសាកសួរយកចម្លើយក្រុមជនសង្ស័យ បានសារភាពថាពួកខ្លួនមានបក្ខពួកចំនួន៦នាក់ (គេចខ្លួនម្នាក់ឈ្មោះត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)ចំនូន០២លើក។

សកម្មភាពលើកទី១ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ធាក់ប្លន់យកបានម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស និងគ្រឿងអល័ង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន២កងតម្លៃ៦០០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល និងទូរស័ព្ទដៃ០២គ្រឿង)។ លើកទី២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍គ្មានលេខផ្លូវថៃហ្គ័រ ខណ្ឌច្បារអំពៅ ធាក់ប្លន់យកបានម៉ូតូស្កូបពី០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខព្រៃវែង 1S-1641។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កសាងសំណុំរឿង បញ្ជ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ