កោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសេ ចក្ដីជូនដំណឹងស្ដីពីការផ្ដល់ កន្លែងស្នាក់នៅ ជូនសិស្សានុសិស្ស ដែលចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយរដ្ឋបាលបានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុកក្នុងខេត្តកោះកុង ដែលមានការខ្វះខាតបានស្នាក់នៅដោយឥតគិតថ្លៃនៅទីតាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់នឹងបេនឡានចាស់)។

សូមមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលមានបំណងស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៣២ ៩៧ ៨៧/ ០៩៧ ៨២ ៧១ ០៤៤៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ