ក្រសួងសុខាភិបាល អំពាវនាវអ្នករត់ឡាន TAXI និងម៉ូតូកង់បីទៅធ្វើដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង តេស្តរកកូវីដ១៩
ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អំពាវនាវឱ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង សូមទៅធ្វើតេស្តរកកូវីដ-១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃនេះ។
ជាមួយគ្នានេះក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។
ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា។
សូមបញ្ជាក់ថាទីតាំងពាក់ព័ន្ធមានឈ្មោះដូចខាងក្រោមៈ
១. ក្លឹប N8 សង្កាត់ទួលស្វាយព្រៃ
២. Casa By Meridian កោះពេជ្រ
៣. Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣
៤. City Confort 1 សង្កាត់បឹងព្រលឹត
៥. The Bridge សង្កាត់ទន្លេបាសាក់
៦. The Point Service Apartemt សង្កាត់ផ្សារដើមគរ
៧. Mekong Street សង្កាត់ជ្រោយចង្វារ
៨. Pent House Apartment សង្កាត់ទន្លេបាសាក់
៩. Skyline Dumex សង្កាត់មិត្តភាព
១០. Somet Condoninium សង្កាត់វាលវង់
១១. Residence L Olymic សង្កាត់អូឡាំពិច
១២. Prince Plazza Centre សង្កាត់ទន្លេបាសាក់
១៣. Celests Skybar សង្កាត់ទន្លេបាសាក់
១៤. Diamond Twin កោះពេជ្រ
១៥. Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ
១៦. ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ
១៧. Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់
១៨. ហាង The World សង្កាត់បឹងត្របែក
១៩. ហាង វ័នមែនសិន សង្កាត់បឹងត្របែក
២០. ក្លឹប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច
២១. Love ក្រោយអ៉ិចធូ សង្កាត់បឹងរាំង
២២. វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី
២៣. សាលា SIS សង្កាត់ផ្សារដើមគរ៕