សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំ
6 ខែ មុន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី។
សូមបញ្ជាក់ថា ខេត្តទាំង ០៦ រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖ ១/ ប័ណ្ណសរសើរចំនួន ១ ,២/ ថវិកាចំនួន ២០០លានរៀល ,៣/ ភេសជ្ជ:ចំនួន ១ពាន់កេស៕