BREAKING NEWS ៖ កាសែតរបស់ថៃ ឈ្មោះ Thairath បញ្ជាក់ថា ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ។អ្នកនាំពាក្យថៃនិយាយថា ស្ថានការណ៍បានដោះស្រាយហើយ និងរង់ចាំការចរចា។

បើកតាមការផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងផងដែរថា ការប៉ះទង្គិចនេះដែរ មិនមាន អ្នករងរបួសនោះទេ នេះបើតាមការរាយការណ៍របស់ទាហាននៅទីតាំងផ្ទាល់។ការបាញ់ប្រហារបានកើតឡើងនៅជិត Chong Bok ក្នុងស្រុក Nam Yuen នៃ Ubon Ratchathani ប្រហែលម៉ោង ៥:៤៥ នាទីព្រឹកហើយមានរយៈពេលប្រមាណ ១០ នាទី។

ទាហានថៃនិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ជម្លោះដែលភាគីទាំងពីរបានព្រមព្រៀងគ្នាមិនកាន់កាប់មុននេះទេ។ ដោយទាហានថៃលើកឡើងថាមានទាហានកម្ពុជាម្នាក់ត្រូវបានគេចោទថាបានចូលទៅក្នុងតំបន់នោះ បន្ទាប់មកទាហានថៃចុះមកល្បាត លើទីតាំងខាងលើ  ហើយនោះជាពេលដែលការប៉ះទង្គិចបានផ្ទុះឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ