សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋតាមទីជនបទ ឲ្យរស់នៅបានសមរម្យ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ទី២០ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទ ឲ្យកាន់តែល្អប្រសើរផងដែរ។
សម្ដេច មានប្រសាសន៍ថា «មិញសួរទៅ ឯកឧត្តម នាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏មានផែនការមួយ គេហោថា បុរីជនបទ ធ្លាប់លឺបុរី ១០០ខ្នង ធ្លាប់លឺបុរីទន្លេបាសាក បន្ដិចទិចមានបុរីជន ដែលសហការគ្នាជាមួយ ក្រសួងពាក់ព័ន្ធ ព្រោះបុរីជនសដៅរៀបចំ ភូមិ ឃុំ របស់ប្រជាពលរដ្ឋ ឲ្យសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់យើងរស់នៅ ទាំងជីវិភាព នេះជាគោលការណ៍ដែលយើងត្រូវធ្វើ»។
សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះ កំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុង និងជនបទ ដើម្បីកុំឲ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរផងដែរ៕