វៀតណាម៖ ការរអិលបាក់ដីដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង នៅឯតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យរថយន្ត ១៦កៅអីមួយគ្រឿងត្រូវកប់ជាប់ក្រោមដី សម្លាប់មនុស្ស ១១នាក់ស្លាប់ និងមួយចំនួនទៀតបាត់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៤។ 

ក្រុមជួយសង្គ្រោះ រួមទាំងទាហាន និងប្រជាពលរដ្ឋនៅខេត្ត Ha Giang បានរកឃើញសាកសពមនុស្ស ១១នាក់ និងរបួស ៤នាក់។ បើ

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្រ្ត បានឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងកម្រិត ២៨០មីលីម៉ែត្របានវាយប្រហារតំបន់ខាងលើ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ មជ្ឈមណ្ឌលបានចេញព្រមានពីទឹកជំនន់ភ្លាមៗ បំណាក់ដីដោយសារទឹកជំនន់ ឬចរន្តទឹក នៅក្នុងខេត្ត Ha Giang, Lao Cai, Tuyen Quang និង Yen Bai។ 

គួរបញ្ជាក់ថា គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្ស ៣៨៩ នាក់ស្លាប់ និងរបួស ៦៦៨នាក់ កាលពីឆ្នាំមុន។ ប្រទេសវៀតណាមងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិ ដោយទឹកជំនន់ និងព្យុះទីហ្វុង ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ