វៀតណាម៖ ព្យុះឈ្មោះ Prapiroon បានចុះខ្សោយទៅជាវិសម្ពាត្រូពិច ប៉ុន្តែនៅតែ បណ្តាលឱ្យមានខ្យល់បក់ខ្លាំង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង (កម្រិត ៧) ហើយភ្លៀងធ្លាក់ខ្លាំងបានពង្រីកដល់ខេត្ត ក្រុងចំនួន ៩ រួមទាំងទីក្រុងហាណូយផងដែរ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅម៉ោង ៥ ព្រឹក ព្យុះឈ្មោះ Prapiroonខិតជិតឆ្នេរសមុទ្រ Quang Ninh – Hai Phong ជាមួយនឹងខ្យល់កម្រិត៩ (៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង) ។ នៅម៉ោង ៦ និង ៣០ នាទី ខ្យល់ព្យុះបានបោកបក់មកលើទីក្រុង Mong Cai ខេត្ត Quang Ninh ។
ព្យុះនេះ ជាព្យុះទីពីរនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ។ ខ្យល់ព្យុះចុះខ្សោយទៅជាវិសម្ពាធត្រូពិច ហើយបន្ទាប់ពីរំកិលចូលជ្រៅទៅក្នុងខេត្ត Quang Ninh ព្យុះនេះបានចុះខ្សោយទៅជាវិសម្ពាធត្រូពិច។
មជ្ឈមណ្ឌលជាតិព្យាករណ៍ធនធាន ជលសាស្ត្រវៀតណាមបានឲ្យដឹងថា នៅវេលាម៉ោង៧៖០០នាទីព្រឹក ខ្យល់បក់បោកខ្លាំងបំផុតនៅជិតចំណុចកណ្តាល នៃតំបន់ទំនាបត្រូពិច មានកម្រិត៦១គីឡូម៉ែត្រក្នុងមួយម៉ោង កម្រិត៧ បោកបក់ដល់កម្រិត៩។
ដោយឡែក កោះ Co To ខេត្ត Quang Ninh រងការខូចខាតជាច្រើន, ស្ថិតនៅចម្ងាយប្រហែល ៦០ ម៉ាយពីដីគោក កោះ Co To ត្រូវបានវាយប្រហារដោយខ្យល់ព្យុះកម្រិត ១០ យ៉ាងខ្លាំងចាប់តាំងពីយប់ថ្ងៃទី ២២ ខែកក្កដា។ មកដល់ព្រឹកនេះអាជ្ញាធរកត់ត្រាថា កប៉ាល់ដឹកស៊ីម៉ងត៍នៅកំពង់ផែ និងទូកតូចមួយបានបោះយុថ្កានៅកំពង់ផែ។ កំពង់ផែនៅតំបន់ទី 1 ទីក្រុង Co To បានជន់លិច។ ដើមឈើប្រមាណ ៥០ដើមនៅតាមបណ្តោយផ្លូវ ត្រូវបានរលំ ៕