ហ្វីលីពីន៖ នៅទូទាំងពិភពលោក មនុស្សកាន់តែច្រើនដែលស្វែងរកជីវិតប្រសើរជាងមុននៅក្រៅប្រទេសរបស់ពួកគេ ក្នុងនោះ មានប្រជាជនហ្វីលីពីនប្រមាណ១០ លាននាក់រស់នៅក្រៅប្រទេស ហើយជាង១លាននាក់បានចាកចេញពីប្រទេសជារៀងរាល់ឆ្នាំទៅ ។នេះបើយោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ( ILO )ប្រចាំប្រទេសហ្វីលីពីន


របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ បានអោយដឹងទៀតថាក្នុងចំណោម ពលរដ្ឋ១០លាននាក់ដែលចេញទៅធ្វើការនៅក្រៅប្រទេស មាន៦០% ជានារី ភាគច្រើនធ្វើការជាអ្នកបំរើតាមផ្ទះ ហើយពលករចំណាកស្រុកជុំវិញពិភពលោកបានផ្ទេរប្រាក់ មក កាន់  ប្រទេសហ្វីលីពីនជាបន្តបន្ទាប់ និងកើនឡើងជារៀងរាល់ឆ្នាំ ។


ការធ្វើចំណាកស្រុកគឺជាកម្លាំងជំរុញជាតិសម្រាប់កំណើនសេដ្ឋកិច្ច ហើយប្រទេសផ្សេងទៀតមើលឃើញថាហ្វីលីពីនជាគំរូក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក សម្រាប់ឆ្នាំ 2005 អ្នកជំនាញត្រីភាគីបានបង្កើត និងអនុម័តក្របខ័ណ្ឌពហុភាគីរបស់ ILO ស្តីពីការធ្វើចំណាកស្រុកការងារ៖ គោលការណ៍ ណែនាំដែលមិនជាប់ពាក់ព័ន្ធ និងសិទ្ធិចំពោះការធ្វើចំណាកស្រុកស្វែងរកការងារនោះទេ វាបាន ជួយដល់ដៃគូរបស់ ILO ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុកពលកម្មអន្តរជាតិ និងជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ