ឥណ្ឌា៖ មន្ត្រីម្នាក់មកពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ Bihar បានប្រាប់ AFP ថាយ៉ាងហោចណាស់មនុស្ស ៤៦នាក់ ក្នុងនោះមានកុមារ ៣៧នាក់ បានលង់ទឹកស្លាប់ ពេលដែលពួកគេកំពុងប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ នៅភាគខាងកើតប្រទេសឥណ្ឌា។ជនរងគ្រោះបានលង់ទឹកស្លាប់នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋ Bihar ពេលដែលកំពុងងូតទឹកនៅក្នុងទន្លេ និងស្រះទឹកដែលជំនន់ទឹកមានការកើនឡើងខ្លាំងដោយសារតែទឹកជំនន់ថ្មីៗនេះ។

កាលពីឆ្នាំមុនក្នុងប្រទេសឥណ្ឌាក៏មានមនុស្ស ២២ នាក់បានលង់ទឹកស្លាប់ក្នុងអំឡុងពេល ២៤ ម៉ោងនៅក្នុងរដ្ឋ Bihar ដែលភាគច្រើននៅពេលប្រារព្ធពិធីបុណ្យដូចគ្នា។ឧប្បត្តិហេតុស្លាប់គឺជារឿងធម្មតានៅទីកន្លែងគោរពបូជាក្នុងអំឡុងពេលពិធីបុណ្យសាសនាសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ដែលមានពលរដ្ឋគោរពធំបំផុត ។

អ្នកជំនាញឥណ្ឌាអះអាងថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនចំនួននៃព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅជុំវិញពិភពលោក ជាមួយនឹងការសាងសង់ទំនប់វារីអគ្គិសនី ការកាប់បំផ្លាញព្រៃឈើ និងគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសឥណ្ឌា ធ្វើឱ្យចំនួនមនុស្សស្លាប់កាន់តែធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ