ថៃ ៖ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានឆ្លងផុតដំណាក់កាលបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភាថៃដោយលោកស្រីទទួលបានសំឡេងគាំទ្រចំនួន ៣១៩ ដោយ ១៦១ ប្រឆាំង និង ៧ អនុប្បវាទ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះជាបញ្ហាប្រឈមដំបូងរបស់លោកស្រីចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ហើយសម្រាប់ ការបោះឆ្នោតរកសម្លេងដកទំនុកចិត្តពីលោកស្រីចេញពីនាយករដ្ឋមន្រ្តីថៃនេះ ធ្វើឡើងក្រោយពីបក្សប្រឆាំងបានចោទលោកស្រីថាមិនអាចដោះស្រាយបញ្ហានយោបាយ សេដ្ឋកិច្ច និងធ្វើការក្រោមបញ្ជាពីឪពុករបស់លោកស្រី។

គណបក្សប្រឆាំងបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដទុកចិត្តនេះឡើង ដោយចោទប្រកាន់លោកស្រី Paetongtarn ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេសបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺលោក Thaksin Shinawatra។ 

សូមបញ្ជាក់ថា មុនពេលបោះឆ្នោតថ្ងៃនេះមានសមាជិកសភាបក្សប្រឆាំងប្រហែល ១០ នាក់ក្នុងចំណោម ១៧២ រូប ដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Thammanat Prompao ប្រធានទីប្រឹក្សាគណបក្ស Kla Dham អាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបានប្រសិនបើសម្លេងលើសលប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ