ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឈប់ប្រើប្រាស់ផលិតផលឈ្មោះ SJB NATURAL DYE HAIR SHAMPOO ព្រោះគ្មានលេខប្រវេទន៍ពីក្រសួង។
តាមសេចក្ដីប្រកាស នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានហាមឃាត់ ការផ្ស ព្វផ្សាយលក់ផលិតគ្រឿងសម្អាងឈ្មោះ SJB NATURAL DYE HAIR SHAMPOO គ្មានប្រវេទន៍ពី ក្រសួងសុខាភិបាល ហើយបានផ្សព្វផ្សាយតាមគណនីឈ្មោះ៖*SJB Beauty Oil Shop, SJB Beauty Oil ll, SJB beauty Colorhair, Noeun Kim SJB Beauty Oil សាខា១៦, Sreymom លក់ផលិត SJB, SJB Beauty Oil សាខាធំ, Sreymom SJB Oil-Branch2, SJB Beauty Oil-Branch, Reda hamed៕SP