ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្រុក កម្លាំងអាវុធហត្ថក្រុង កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើល សហការណ៍ជាមួយកម្លាំងេជំនាញស្រុក ស្នងការខេត្ត បានចុះបង្ក្រាបសង្ស័យករណីឃាតកម្មបាញ់ និងចាក់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត ស្ថិតនៅមុខ សណ្ឋាគា៥២០ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ តាមព័ត៌មានថាមានរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BA-៦១១១ ជនសង្ស័យបានបើកគេចឆ្ពោះមកផ្លូវជាតិលេខ៤។

ក្រោយទទួលបានព័ត៌មាន កម្លាំងបានល្បាតមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើ រថយន្តក៏បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ)បុកបង្គោលភ្លើងទៅមុខលែងរួច ។ដោយក្នុងរថយន្តមាន មនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) មានសភាពរងរបួសធ្ងន់ចំនួន០២នាក់ និងស្លាប់ម្នាក់នៅក្នុងមន្ទីពេទ្យ ដូចនេះសរុបស្លាប់៣នាក់។ ក្រោយកើតហេតុសមត្ថកិច្ចបានរកឃើញ អាវុធខ្លីចំនួន០១ដើម ម៉ាកCFខ្នោះដៃ និងសំភារៈមួយចំនួន។

ដោយឡែកយោងតាមប្រភពពីលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា គិតមកម៉ោង ១០ ព្រឹកថ្ងៃទី ៩ខែសីហា នេះ សរុបជនជាតិចិនបានស្លាប់ក្នុងព្រឹត្តិការណ៍បាញ់គ្នាឯង និងបុកបង្គោលភ្លើងបណ្ដាលឲ្យមនុស្សចំនួន ៤ នាក់បានស្លាប់ និងរងរបួសម្នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ