ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សម្ដេច ទទួលបានព័ត៌មានពិតពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តាមរយៈមនុស្សរបស់សម្ដេច នៅជាមួយពួកគេ ខណៈមនុស្សខ្លះធ្លាប់ជេរសម្ដេច ឮជាងគេផង។

តាមរយៈពេលតេឡេក្រាម នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុក ដែលអះអាងថា មានមនុស្សនៅក្បែរសម្ដេច នោះ សម្ដេច ប្រាប់ថា «នោះគឺ ហ៊ុន សែន តែម្តងដែលតែងតែផ្តល់ព័ត៌មានឱ្យ ជូ ឡុងសូម៉ូរ៉ា អេង ឆៃអ៊ាង ម៉ួ សុខហួ ឡុង រីហូវ៉ាន់ និងមេដឹកនាំមួយចំនួនទៀត។ អ្នកឱ្យព័ត៌មានច្រើនប្រើឈ្មោះ កុសល់ មែនទេ? អស់លោក និងលោកស្រី មានអំនួតខ្លាំងណាស់ដែលថា មានមនុស្ស បង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រម៉ោលរបស់ ហ៊ុន សែន នោះឡើយ»។


សម្ដេចតេជោ បន្ដថា «ខ្ញុំយកព័ត៌មានពីអស់លោកបាន ព័ត៌មានពិតតាមរយៈមនុស្សរបស់ខ្ញុំ នៅជាមួយអស់លោក ដែលមនុស្សខ្លះជេ ហ៊ុន សែន ឮជាងគេផង។ ចំណែកអស់លោកយកព័ត៌មានពីខ្ញុំ គឺជាព័ត៌មានដែល ខ្ញុំចង់ឱ្យតែប៉ុណ្ណោះ។ ដោយសារខ្ញុំ ឃើញអស់លោកល្ងង់ពេក បាន ខ្ញុំប្រាប់ពីការពិត នៃការចារកម្មឥតស្រម៉ោលមួយនេះ ដើម្បីឆ្លាតបន្តិច»។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសល ឱ្យធ្វើឃាដ ហ៊ុន សែន ដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ។ សូមស្តាប់សម្លេង ឆាំ ឆានី ដែលភ្ជាប់ជាមួយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ