បារាំង ប្រទេសបារាំង នឹងដាក់ពង្រាយភ្នាក់ងារសន្តិសុខ និងយោធា ចំនួន ៣៥,០០០នាក់ ដើម្បីធា​នាសន្តិសុខ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡា 2024 Olympic Games ដែលមានក្បួនដង្ហែតាមដងទន្លេ​ឆ្លងកាត់បេះដូង នៃទីក្រុងប៉ារីស ពីការគំរាមកំហែងផ្នែកសន្តិសុខ ក្នុងនោះរួមទាំង ការវាយប្រហា​រពីយន្តហោះគ្មានមនុស្សបើកផងដែរ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

 

ដ្ឋមន្ត្រីមហាផ្ទៃ លោក Gerald Darmanin បានឲ្យដឹងថា ទ័ពជំនួយ នឹងមកពីក្រសួងការពារជាតិ។ យោធាបារាំង នឹងទទួលបន្ទុកការងារ ជាមួយនឹងការដឹកនាំការពារប្រទេស ប្រឆាំងនឹងការវាយប្រហារ ពីយន្តហោះគ្មានមនុស្សបើក។

 

លោក Darmanin បានបន្ថែមថា រដ្ឋាភិបាលបារាំង នឹងស្នើសុំកងកម្លាំងប៉ូលិស មកពីប្រទេ​សក្នុងតំប​ន់អឺរ៉ុ​ប ដើម្បីបង្កើនការចែករំលែកការស៊ើបអង្កេតសម្ងាត់របស់ពួកគេ ពីបុគ្គលដែ​លអា​ចបង្កការគំរាមកំហែងភេរវកម្ម ដើម្បីទប់ស្កាត់ពួកគេ ក្នុងការចូលទឹកដីបារាំង។ហើយ ព្រឹត្តិការណ៍ 2024 Paris Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ