ខេត្តកោះកុង ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ មន្ត្រីអនុរក្ស បានចាប់ប្រមូលរណាយន្តជាង ៦ពាន់គ្រឿង ពីជនល្មើសយកមកបំផ្លាញ់ព្រៃឈើនៅតំបន់ជួយភ្នំក្រវាញ។ 

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទស្សនកិច្ចនៅឃ្លាំងស្តុកវត្ថុតាង នៅស្នាក់ការ ល្បាតស្រែ អំបិល ខេត្តកោះកុង នាថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា «មានរណាយន្ត ជាឧបករណ៍ប្រព្រឹត្តបទល្មើស ដែលបានបង្រ្កាបដោយមន្រ្តីឧទ្យានុរក្ស ក្រោមកិច្ចសហការជាមួយអង្គការដៃគូ ពាក់ បានចុះបង្រ្កាប និងរឹបអូសបាន ដោយរយៈពេល ជា១០ឆ្នាំ ប្រមូលរណាយន្តបានប្រមាណ ៦ពាន់គ្រឿង ដែលមិនទាន់អស់នៅ ឡើយនោះទេ ហើយនៅតាមទីស្នាក់ការផ្សេងៗទៀតក៏មានដែរ»។

លោក គូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេ សកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានប្រមូលរណាយន្តបានចំនួន ៦៨៦០ រណាយន្ត នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណាយន្ត នេះគឺជាបញ្ហាប្រឈម មួយ ដែលជាឧបករណ៍ដែល បំផ្លាញព្រៃឈើ ។ 


លោក រដ្ឋលេខាធិការ បានបន្ថែមថា រណាយន្តនេះក៏ស្ថិតនៅក្នុងផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះក៏ស្ថិតនៅក្នុងបទល្មើសសត្វព្រៃដែរ ជាពិសេសគឺ ការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះដើម្បីកាត់ផ្តូលរំលំ ដើមឈើ ដើម្បីឱ្យស ត្វស្វារត់ទៅទំកន្លែងដើមឈើ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។ 

លោកនេត្រ ភក្រ្តា បន្តថា នៅក្នុងតំបន់ជួរភ្នំក្រវាញនេះ ទាំងការគ្រប់គ្រងបទល្មើស ទាំងការដោះអន្ទាក់មានភាពល្អប្រសើរ ហើយបទល្មើសដែលកើតឡើងគឺត្រូវបានទប់ស្កាត់និ ងបង្រ្កាប អន្ទាក់ជាច្រើនត្រូវបានដោះ ដោយក្នុងនោះនៅទូទាំងប្រទេសអន្ទាក់ប្រមាណជិត ១០ម៉ឺនអន្ទាក់ ដែលភាគច្រើនគឺត្រូវបានដោះនៅក្នុងជួរភ្នំក្រវាញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ