សមត្ថកិច្ចក្រសួងបរិស្ថាន ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំ ង នឹងជនល្មើស ដែលបានរុករានទន្ទ្រានកាន់កាប់ដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៤ រួមមានដែ ន ជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វ ព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃ កា រទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថានៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ នេះថាក្នុង ខែមេសាកន្លងទៅនេះ មេខ្លោង និងជនល្មើសចំនួន ១៣ នាក់ដែ លជាប់ពាក់ព័ន្ធនឹងការរុករានទន្ទ្រានកាន់ កាប់ដីព្រៃជាច្រើនហិកតា នៅក្នុងរបៀងអភិរក្សជីវៈចម្រុះក្នុងស្រុកកោះញែក ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រកែវសីមាត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរីសម្រេចចោទប្រកាន់ និងឃុំខ្លួនពាក់ព័ន្ធករណីកាប់គាស់ រុករាន ឆ្ការ ដុតនិងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិដែលត្រូវបានការពារដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានថ្លែងបញ្ជាក់ថា ក្រសួងបរិស្ថានសូមបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទដូចជាការទន្ទ្រានកាន់កាប់ ការផ្ទេរ ការទិញលក់ដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាឱ្យដឹងថាក្រុមជនល្មើស ទាំងនេះបានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដី ព្រៃរដ្ឋដោ យខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្លំថាក្រុមខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយពេលខ្លះ ក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងលក់ក្នុងតម្លៃថោកៗឱ្យខ្លួនដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេងដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយចន្ធី និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀត បានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថានៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១២៦០ នាក់ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារ ធម្មជាតិនៅលើផ្ទៃដីអភិរក្សសរុបប្រមាណជាង ៧,២ លានហិកតា នឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រាន កាន់កាប់ដីធ្លីដោយខុសច្បាប់ក៏ ដូច ជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការនិងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ