ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃធ្លាក់ចុះ 0.13% នៅក្នុងខែមេសាធៀបនឹងឆ្នាំមុនបានត្រឹម ១១៧,៦៣៦ គ្រឿង
1 ឆ្នាំ មុន
ថៃ៖សហព័ន្ធឧស្សាហកម្មថៃបាននិយាយកាលពីថ្ងៃពុធថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះ 0.13% នៅក្នុងខែមេសាធៀបនឹងឆ្នាំមុនមកត្រឹម 117,636 គ្រឿង។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
លោក Surapong Paisitpattanapong ដែលជាអ្នកនាំពាក្យរបស់ឧស្សាហកម្មរថយន្តបានមានប្រសាសន៍ឱ្យដឹងថា FTI ការនាំចេញរថយន្តនេះដោយសារតែកង្វះកន្លែងសម្រាប់ផ្ទុករថយន្តដែលត្រូវដឹកជញ្ជូនចេញ ។
ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តក្នុងតំបន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗរបស់ពិភពលោក រួមមាន Toyota និង Honda ។ ឧស្សាហកម្មនេះរួមចំណែកប្រហែល ១០ ភាគរយនៃប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ និងការងារផលិតកម្ម៕