(បរទេស)៖ នាព្រឹកថ្ងៃទី០៥នេះផងដែរ កីឡាការិនី  ខាន់ ចេសា កំពុងដណ្តើមបានមេដាយមាសលំដាប់ថ្នាក់ពិភពលោក១គ្រឿងទៀតលើប្រភេទកីឡាជីជឺតស៊ូ ក្នុងការប្រកួតព្រឹត្តិការណ៍ IBJJF World Champion 2023 ជាមួយកីឡាការិនីមកពីប្រទេសប្រេស៊ីល។

ការប្រកួតនេះដែរធ្វើឡើងជាមួយដៃគូដែលជាខ្លាចាស់ម្ចាស់ខ្សែក្រវ៉ាត់ខ្មៅគឺកីឡាការិនី Thamires Aquino មកពីប្រេស៊ីលដែលមានវ័យ២៩ឆ្នាំ និងចេសាមានវ័យត្រឹម២២ឆ្នាំប៉ុណ្ណោះ។ ខណៈកន្លងមក គូប្រកួតទាំង២នេះ ធ្លាប់បានប៉ះគ្នាម្ដងរួចមកហើយកាលពីឆ្នាំ២០២២។


សូមបញ្ជាក់ផងថា ខាន់ ជេសា ជាកីឡាការិនីឆ្នើមមានដើមកំណើតខ្មែរ និងជាអ្នកទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលដណ្តើមបានឈ្នះមេដាយមាស និងមេដាយប្រាក់ ប្រភេទកីឡាជឺជីតស៊ូ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ