អាមេរិក៖មហាសេដ្ឋីពិភពលោក និងជាសហគ្រិនអាមេរិក លោក Elon Musk ដែលជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម Twitter បាននិយាយថា គាត់នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ Twitter ក្នុងរយៈពេល៦សប្តាហ៍ទៀត ក្រោយទើបរកឃើញអ្នកស្នងតំណែងថ្មីរួចហើយ។

មហាសេដ្ឋីពិភពលោក លោក Elon Musk បានបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា លោករំភើបណាស់ ដែលបានប្រកាសថា ខ្ញុំបានជួលនាយកប្រតិបត្តិថ្មីរបស់ X/Twitter ប៉ុន្តែលោកមិនបានប្រាប់លម្អិតនោះទេ។ លោកថា នាងនឹងចាប់ផ្តើមការងាររបស់ខ្លួនក្នុងរយៈពេល៦សប្តាហ៍ទៀត។


ក្នុងនោះផងដែរ សហគ្រិនអាមេរិករូបនេះបន្ថែមថា លោកនឹងកាន់តំណែងជាប្រធានប្រតិបត្តិ និងជានាយកបច្ចេកទេសរបស់ក្រុមហ៊ុន Twitter។ ភារកិច្ចរបស់គាត់ ក៏នឹងរួមបញ្ចូលការគ្រប់គ្រង Software និងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ