លោក ឃួង ស្រេង សម្រេចមិនកាប់ដើមឈើ ដែលមានអាយុកាលជាង ៣០០ ឆ្នាំនៅសួនកាណាឌីយ៉ាទល់មុខមន្ទីរពេទ្យព្រះអង្គឌួងនោះទេដោយបន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។នេះបើតាមការលើកឡើងរបស់លោកនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះក្នុងពេលដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនសដោយផ្ទាល់។ 

លោក ឃួនស្រេង បានឱ្យដឹងថា ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ លោក បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន បន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ