អាមេរិក ៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មនុស្ស២នាក់បានបាត់បង់ជីវិត និង៥នាក់ទៀ តបា នរងរ បួស ក្រោយខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅឧទ្យានមួយ ក្នុងទីក្រុង Richmond នៅរដ្ឋVirginia របស់សហរដ្ឋអាមេរិក ពេលដែលក្រុមសិស្សកម្រិតវិទ្យាល័យហើយនិងគ្រួសាររបស់ពួកគេ ទើបតែបានចាកចេញពី ពិធីទទួលសញ្ញាបត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។


អាជ្ញាធរអាមេរិកបានឱ្យដឹងថា ខាងប៉ូលិសបានចាប់ខ្លួនជនសង្ស័យភ្លាមៗ ដែលជាបុរសអាយុ១៩ឆ្នាំម្នាក់ ហើយគ្រោងនឹងចោទប្រកាន់ពី បទមនុស្សឃាតកម្រិតទី២ ចំនួន២ករណី លើបុរសរូបនោះ បន្ថែមពីលើបទល្មើសមួយចំនួនផ្សេងទៀត។ ការបាញ់ប្រហារបានកើតឡើង នៅក្រៅរោងភាពយន្ត អាល់ទ្រា (Altria) ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ Virginia Commonwealth ជាទីដែលពិធីចែកសញ្ញាបត្រដល់ក្រុមសិស្សសាលាវិទ្យាល័យក្នុងតំបន់ ត្រូវបានរៀបចំឡើង។


គួរបញ្ជាក់ថា បើតាមប៉ូលិសអាមេរិក ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺជាបុរសវ័យ១៨ឆ្នាំម្នាក់ និងវ័យ៣៦ឆ្នាំម្នាក់។ ចំណែកអ្នកដែលទទួលរងរបួស គឺរួមមានបុរសវ័យ ៣១ឆ្នាំម្នាក់ បានរងរបួសក្នុងកម្រិតធ្ងន់ដែលគំរាមគំហែងដល់អាយុជីវិត ខណៈស្ថានភាពរបួសរបស់មនុស្សប្រុស៤នាក់ទៀត ដែលមានអាយុ១៤ឆ្នាំ ៣២ឆ្នាំ ៥៥ឆ្នាំ និង ៥៥ឆ្នាំ គឺមិនគំរាមកំហែងដល់ជីវិតទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ