ការបង្ករបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋខេត្តស្វាយរៀង នៅឆ្នាំ២០២០នេះ សម្រេចបានជិត ១១ម៉ឺនហិកតា ស្មើនឹងជាង៦០ភាគរយ ដោយមានពលរដ្ឋប្រមាណជាង ៦៥ភាគរយជាអ្នកប្រកបរបរកសិកម្ម។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ល្បឿននៃការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សម្រេចបានការភ្ជួររាស់ ព្រោះ, ស្ទូងស្រូវគ្រប់ប្រភេទ សរុបផ្ទៃដី ១០២,៧០៧ហិកតា ស្មើនឹង ៦១.៣៣% នៃផែនការ ១៦៧,៥០០ហិកតា ធៀបនឹងឆ្នាំ២០១៩ ខ្ពស់ជាង ៥,០០០ហិកតា។

លោកបានបន្តទៀតថា នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានទៅចូលរួមចែកពូជស្រូវផ្ការំដួលចំនួន ៣,១៥០គីឡូក្រាម និងជីធម្មជាតិចំនួន ២,២៥០គីឡូ ក្រាម ជូនដល់កសិករជាសមាជិកបណ្តុំឣាជីវកម្ម ផលិតស្រូវលក់ នៅឃុំស្វាយយា ស្រុកស្វាយជ្រំ ចំនួន៤៥គ្រួសារ ដែលមានផ្ទៃដីសរុបចំនួន២៥ហិកតា។ជាមួយគ្នានោះ ប្រធានមន្ទីរកសិកម្ម ក៏បានផ្តាំផ្ញើឲ្យកសិករយកពូជស្រូវ និងជីទៅប្រើប្រាស់ទៅតាមការណែនាំបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ ប្រកបដោយគុណភាព៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ