កូរ៉េខាងជើង៖ ទីបញ្ជាការអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីការឃុំឃាំង នៅក្នុងការឆ្លើយតបលើកដំបូងរបស់ខ្លួនចំពោះសំណើសុំព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់ទាហានអាមេរិករូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។
ទាហានរូបនេះ មានអាយុ២៣ឆ្នាំ បានឆ្លងកាត់ព្រំដែនពីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៨ ខែកក្កដា បញ្ជាការអង្គការសហប្រជាជាតិបាននិយាយថា ក្រុងព្យុងយ៉ាងមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការឆ្លើយ នៅឡើយទេ។
ទីបញ្ជាការអង្គការសហប្រជាជាតិ ដែលការពារតំបន់គ្មានយោធា (DMZ) បានស្វែងរកព័ត៌មានអំពី Pvt King ដោយប្រើខ្សែទូរស័ព្ទផ្ទាល់របស់ខ្លួនទៅកាន់កងទ័ពកូរ៉េខាងជើងនៅក្នុងតំបន់សន្តិសុខរួម។កន្លងមក ប្រជាជនកូរ៉េខាងជើងបានទទួលស្គាល់សំណើនេះ ប៉ុន្តែនេះជាលើកទីមួយហើយដែលពួកគេបានឆ្លើយតប ដោយបញ្ជាក់ថា ទាហានអាមេរិកកំពុងស្ថិតក្នុងការឃុំឃាំងរបស់ពួកគេ។
សូមបញ្ជាក់ថា Travis King ជាទាហានអាមេរិកឯកទេសឈ្លបយកការណ៍ ដែលបានចូលបម្រើក្នុងជួរកងទ័ពតាំងពីខែមករា ឆ្នាំ 2021 ហើយបានស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាផ្នែកនៃការបង្វិលរបស់គាត់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង