ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងមន្រ្តីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងបុគ្គលិករបស់អង្គការ WWF បានលែងសត្វស្វាចំនួន១ក្បាល និងសត្វពស់ថ្លាន់ចំនួន១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

សូមបញ្ជាក់ជូនថា សត្វស្វា១ក្បាល ត្រូវបានប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃ ចិញ្ចឹមហើយយល់ព្រមប្រគល់មកឲ្យក្រុមការងារអភិរក្សសត្វព្រៃ ក្រោយពីក្រុមការងារបានអប់រំ ណែនាំ និងពន្យល់អំពីការរស់នៅនិងលក្ខណៈជីវសាស្រ្តរបស់សត្វព្រៃ ដើម្បីយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាពនីតិសម្បទា និងឲ្យទៅរស់នៅក្នុងព្រៃធម្មជាតិ។

ចំណែកសត្វពស់ថ្លាន់១ក្បាល មានទម្ងន់ប្រមាណជា២០គ.ក្រ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិចំការតែ ចាប់បានក្នុងលំនៅឋាន រួចប្រគល់ឲ្យក្រុមការងារអភិរក្សសត្វព្រៃ ដើម្បីយកទៅលែងក្នុងព្រៃធម្មជាតិវិញផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ