សម្តេចតេជោ ហ៊ុន សែនកំណត់យកថ្ងៃទី ១១ ខែមករាឆ្នាំក្រោយជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២០-២០២១
4 ឆ្នាំ មុន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី ១១ ខែមករាឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២០-២០២១។ការកំណត់របស់សម្តេចបែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំនុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល ។
គួរបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះក្នុង «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» ក្រសួង បានរកឃើញមានអ្នកឆ្លង សរុប ៤១នាក់ដដែល ដោយក្នុងនោះ មានអ្នកជាសះស្បើយរហូតដល់ ៣៨នាក់ហើយ៕