បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpandaបែកគំនិតចេញឆក់ទូរស័ព្ទត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាន
4 ឆ្នាំ មុន
បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបាន នៅចំណុចមុខមន្ទីរពេទ្យរុស្សី ផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំណែកបក្ខពួក ៣នាក់ទៀត នាំគ្នាជិះរត់យកទាំងទូរស័ព្ទដែលឆក់បានគេចខ្លួនបាត់អស់ ក្រោយបែកគំនិតចេញឆក់ទូរស័ព្ទដៃពីបុរសម្នាក់ បានសម្រេច ហើយយនាំគ្នាជិះរត់គេចខ្លួន តែរត់មិនរួច ត្រូវបានម្ចាស់គេស្រែក ចោរៗ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានម្នាក់ កាលពីម៉ោង០៩:៣០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចសាកសួរ ចំណែកឯជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ ៕SP