អបអរសាទរខួបលើកទី៦ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រទៅក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិនៃអង្គការយូណេស្កូ (០២-ធ្នូ-២០១៥ - ០២-ធ្នូ-២០២១)
ភ្នំពេញ៖ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកំសាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និង វប្បធម៌ខ្មែរហើយអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។ដោយផ្អែក លើភ័ស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្រ្តដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា ជាពិសេស នៅលើផ្ដែរ។
សារមន្ទីរជាតិកម្ពុជាមានដាក់តាំងផ្ដែរពីសម័យអង្គរមួយដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពី ពួកទេវៈ និង ពួកអសុរៈ ចង់បានទឹកអម្រឹតបានរួមគ្នាកូរសមុទ្រទឹកដោះ អស់រយៈពេលប្រហែល១ ០០ ០ឆ្នាំ ហើយលេចចេញមកនៅរតនៈសម្បត្តិជាច្រើនឥតគណនា ក្នុងនោះមានព្រះនាងលក្សី្មផងដែរ។ ព្រឹត្តិការណ៍នេះមានលក្ខណៈស្រដៀងនឹងល្បែងទាញព្រ័ត្ររបស់ខ្មែរដែរ។
បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរតែងថែរក្សា និងអភិរក្សល្បែងនេះរហូតមក តាមរយៈការលេងក្នុងពិធីបុ ណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ក៏ដូចជាក្នុងកិច្ចពិធីបុណ្យសាសនានានានៅតាមវត្តអារាម៕SP