ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារអបអរសាទរ ខួបលើកទី៥៣ឆ្នាំ នៃការបង្កើតអាស៊ាន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឲ្យដឹងថា  ថ្ងៃទី៨ ខែសីហា យើងប្រារព្ធខួបលើកទី៥៣ឆ្នាំនៃការបង្កើតអាស៊ាន ក្រោមស្រមោលនៃវិបត្តិសាកលផ្ទួនៗ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងប្រទេសមហាអំណាច។ 

នៅពេលដែលអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ សង្រ្គាមត្រជាក់បានជះឥទ្ធិពលពាសពេញពិភពលោក ហើយតំបន់របស់យើងក៏ញាំញីទៅដោយសភាពការណ៍តានតឹង។ ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខប្រកបដោយជោគជ័យត្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្តប់របស់ខ្លួន។ ផ្តើមចេញពីបំណងប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសន្តិភាពក្នុងតំបន់  អាស៊ានបានទទួលជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្តៅពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានាមិនឱ្យរីករាលដាលក្លាយទៅជាសង្រ្គាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។ 

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់សង្រ្គាមស៊ីវិលរបស់ខ្លួនទាំងស្រុងក្នុងឆ្នាំ១៩៩៨  និងបានក្លាយជាសមាជិកចុងក្រោយរបស់គ្រួសារអាស៊ាន ក្នុងឆ្នាំ១៩៩៩។ ធម្មនុញ្ញអាស៊ាន ដែលបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ បានផ្តល់ឱ្យអាស៊ាននូវមូលដ្ឋានគ្រឹះថ្មីមួយទៀត សម្រាប់ការបោះជំហានប្រកបដោយស្ថិរភាព ឆ្ពោះទៅកាន់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ