ប្រធានអង្គភាពស៊ីម៉ាក់មានមហិ្ឆតាសំអាតតំបន់រងផលប៉ះពាល់គ្រាប់មីននៅខេត្តចំនួន៥ឱ្យក្លាយជាខេត្តគ្មានគ្រាប់មីនចាប់ពីឆ្នាំ២០២២តទៅ
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនបង្ហាញមហិ្ឆតា បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់មីនឱ្យក្លាយជាខេត្តគ្មានគ្រាប់មីនសំរាប់ខេត្តកំពត តាកែវ កំពង់ស្ពឺ ព្រះសីហុ និងខេត្តកោះកុង ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២តទៅ។ ការប្តេជ្ញានេះធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការCMACភ្នំពេញ ប្រធានអង្គការNPA ប្រចាំនៅកម្ពុជានិងខ្ញុំបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោង “ខេត្តកែបគ្មានគ្រាប់មីន” (Kep – Mine-Free Province Project)។
លោកបន្តថា អង្គភាពស៊ីម៉ាក់បន្តខិតខំអនុវតតាមផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋភិបាល ដោយសហការជាមួយអាជ្ញាធរមីននិងដៃគូអភិវឌ្ឍន៍ ដើម្បីព្រះរាជាណាចក្រអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥! ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តកែបមាននៅសល់ចម្ការមីនចំនួន ៨ ដែលមានទំហំផ្ទៃក្រឡាសរុបជាង៩០ ហិចតា ហើយកំលាំងស៊ីម៉ាក់អាចប្រើពេលវេលា៤ខែសំរាប់បញ្ចប់ការងារនៅខេត្តកែបនេះ ដែលក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ!៕SP