លោក Elon Musk៖ ខ្ញុំនឹងលក់ភាគហ៊ុន Tesla ប្រសិនបើ UN អាចបង្ហាញពីរបៀបដែលលុយអាចដោះស្រាយភាពអត់ឃ្លានលើពិភពលោកបាន
អាមេរិក៖ លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក បានជំទាស់នឹងការអះអាងរបស់មន្ត្រីអង្គការសហប្រជាជាតិលោក David Beasley ដែលថា ទ្រព្យសម្បត្តិរបស់គាត់ត្រឹមតែមួយភាគតូចអាចជួយដោះស្រាយភាពអត់ឃ្លានពិភពលោកបាន។នេះបើតាមសារព៍ត៌មាន Bloomberg Wealthចុះផ្សាយនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។
មហាសេ ដ្ឋីរូបនេះ បានសរសេរនៅក្នុង Twitterថា “ប្រសិនបើ WFP អាចបញ្ជាក់ឱ្យច្បាស់អំពី របៀ បដែល $ 6B នឹងដោះស្រាយភាពអត់ឃ្លានពិភពលោក ខ្ញុំនឹងលក់ភាគហ៊ុនTesla ឥឡូវនេះ ហើ យខ្ញុំនឹងធ្វើវា” ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានបន្តនៅក្នុងTwitterថា “ប៉ុន្តែវាត្រូវតែជាគណនីដែលមានតម្លាភាពនិងបើកចំហ ដូច្នេះសាធារណជនមើលឃើញយ៉ាងច្បាស់អំពីរបៀបដែលប្រាក់ត្រូវបានចំណាយ” ។
សូមបញ្ជាក់ថា លោក Beasleyនាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយនៅ CNN ដោយអះអាងថា ត្រឹមតែ 2 ភាគរយនៃទ្រព្យសម្បត្តិសុទ្ធរបស់លោក Elon Musk បច្ចុប្បន្នមានសរុបប្រហែល 6 ពាន់លានដុល្លារនឹងជួយ “មនុស្ស 42 លាននាក់ អាចការពារមនុស្ស 42 លាននាក់ពីការស្លាប់ដោយការអត់ឃ្លាន៕SP