ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន កាលពីថ្ងៃចន្ទបានថ្លែងថា ប្រទេសរបស់ លោក បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានហេតុផល និងជៀសវាងពីភាពតានតឹងដែលផ្ទុះឡើង និងធ្វើឱ្យវិបត្តិ អ៊ុយក្រែនកាន់តែក្តៅគគុកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៥ កុម្ភៈ ២០២២។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះ ខណៈបានបញ្ជាក់ ឡើងវិញនូវគោលជំហររបស់ប្រទេសចិនចំពោះបញ្ហាអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់គួរតែជំរុញឱ្យមាន ដំណោះស្រាយដ៏ទូលំទូលាយនៃវិបត្តិនេះ តាមរយៈការសន្ទនា និងការចរចា។

គួរបញ្ជាក់ថា ស្ថានទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅតែបើកដំណើរការជាធម្មតា ដើម្បីផ្តល់សេវាដល់ពលរដ្ឋរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ស្ថានទូតចិននៅអ៊ុយក្រែន នឹងផ្តល់ការពារសម្រាប់ពលរដ្ឋចិន និងក្រើនរំលឹកដល់ពួកគេជានិច្ចឱ្យតាមដានស្ថានការណ៍ ក្នុងតំបន់ឱ្យបានដិតដល់បំផុត៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ