ហ្វីលីពីន៖ បើតាមអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោតហ្វីលីពីន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃអង្គារនេះបានដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ហើយ។ នេះបើតាមការចេញផ្សាយរបសទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ការសម្រេចចិត្តខាងលើរបស់លោក ឌូតើតេ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនរូបនេះ ដើម្បីធានាឱ្យបាននូវភាពស្មោះត្រង់, សន្តិភាព, ភាពគួរឱ្យជឿទុកចិត្ត និងការបោះឆ្នោតដោយសេរីនៅឆ្នាំ២០២២។ សម្រាប់អាណត្តិជាប្រធានាធិបតីរយៈពេល ៦ឆ្នាំ របស់លោក ឌូតើតេ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ហើយបើតាមរដ្ឋធម្មនុញ្ញហ្វីលីពីន លោកមិនអាចឈរ ឈ្មោះជាប្រធានាធិបតី ទៀតនោះទេ។

ដោយលែងឈរឈ្មោះ លោកឌុយទែរតេបានបើកផ្លូវឲ្យកូនស្រីរបស់លោក គឺលោកស្រី Sara Duterte Carpio ឲ្យចូលឈរឈ្មោះជំនួសក្នុងការដណ្តើមដំណែងជាប្រធានាធីបតីនៅពេលខាងមុខ។ លោកស្រី សារ៉ា មកពីគណបក្សផ្សេងពីលោកឌុយទែរតេ មានប្រជាប្រិយភាពមិនចាញ់ឪពុក។

សូមបញ្ជាក់ថា លោក ឌូតើតេត្រូវបាន តុលាការព្រហ្មទណ្ឌអន្តរជាតិបានបទចោទប្រកាន់ លោកពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម សម្លាប់មនុស្សក្រៅផ្លូវច្បាប់ នៅក្នុងសង្រ្គាមប្រឆាំង ក្រុមគ្រឿងញៀន នៅហ្វីលីពីន នៅក្នុងអាណត្តិដឹកនាំរបស់លោក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ