ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញគណបក្សភ្លើងទៀន ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានសម្រេចជ្រើសតាំងបន្ថែម រួមមាន៖ អនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្រសួងមហាផ្ទៃ ទទួលស្គាល់នូវលទ្ធផលសមាជវិសាមញ្ញគណបក្ស ដែលបានប្រារព្ធធ្វើ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានសម្រេចជ្រើសតាំងបន្ថែម រួមមាន៖ អនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច, សមាជិកគណៈកម្មាធិការនាយក ចំនួន ៧៦រូប និងសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន ១៥រូប ស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សដែលបាន តម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ