ប្រទះឃើញសត្វឈ្លួសយក្សដំបូងគេដែលជាប្រភេទសត្វដ៏កម្រ ស្ទើរជិតផុតពូជពីភពផែនដីនៅឧទ្យានជាតិវីរ:ជ័យ
រតនគិរី៖ សត្វឈ្លួសយក្សត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដ៏កម្រ ដែលស្ទើរតែជិតផុតពូជពីភពផែនដីយើងនេះទៅហើយ តែវាបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងដែនជម្រកសត្វព្រៃវីរ:ជ័យ ខេត្តរតន:គិរី។
តាមរយ:ការសិក្សាស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ(FFI) ដែលកាមេរ៉ាស្វ័យប្រវត្តិបានផ្តិតយករូបភាព ជាលើកដំបូងបង្អស់នៃសត្វឈ្លូសយក្សដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនៅប្រទេសកម្ពុជា។
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងបង្ហាញពីអច្ឆរិយៈនៃលក្ខណៈជីវសាស្ត្ររបស់ឧទ្យានជាតិវីរៈជ័យ ហើយលទ្ធផលទាំងនេះនឹងផ្ដល់ជាទិន្នន័យសម្រាប់ផែនការគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់ឧទ្យានជាតិ។ បន្ថែមពីនេះទៀត ក្រុមការងាររបស់យើងបានកត់ត្រានូវរូបភាពកូនឈ្លូសយក្សដែលជាប្រភេទសត្វដ៏កម្របំផុតជាលើដំបូងបង្អស់ក្នុងប្រភេទកម្ពុជា។ រូបភាពទាំងនេះបញ្ជាក់ឱ្យឃើញថា ឧទ្យានជាតិវីរៈជ័យជាប្រភពនៃមោទនភាពជាតិនិងត្រូវការការពារសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
សូមបញ្ជាក់ថា រូបភាពនេះត្រូវបានថត ដោយកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងឧទ្យានជាតិវីរៈជ័យ ដោយម៉ាស៊ីនថតរូបស្វ័យប្រវត្តិនៃការចុះសិក្សាស្រាវជ្រាវជីវៈចម្រុះរបស់ក្រសួងបរិស្ថាន និងអង្គការFFI ៕SP