ថៃរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់ជិត៩០០គីឡូក្រាម តម្លៃជាង៨៨ លានដុល្លារអាមេរិកដែលរៀប នឹងបញ្ជូនទៅកោះតៃវ៉ាន់
ថៃ៖ អាជ្ញាធរថៃ បានស្ទាក់ចាប់បានថ្នាំញៀនប្រភេទមេតាហ្វេតាមីនគ្រីស្តាល់ជិត ៩០០គីឡូក្រាម ដែលលាក់ក្នុងរថយន្តដឹកជញ្ជូនទំនិញនៅការិយាល័យគយកំពង់ផែក្រុងបាងកក ហើយហៀបនឹងបញ្ជូនទៅកោះតៃវ៉ាន់ ដែលអាចលក់បានដល់ទៅ ៨៨ លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥៥លានគ្រាប់ និងគ្រាប់ថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ជាង១,៥តោន នៅក្នុងតំបន់ត្រីកោណមាស ដែលជាប់ព្រំដែនមីយ៉ាន់ម៉ា ថៃ និងឡាវ។ត្រីកោណមាសមានប្រវត្តិផលិតគ្រឿងញៀនខុសច្បាប់ជាយូរមកហើយ ហើយថ្មីៗនេះបានបម្រើការជាមជ្ឈមណ្ឌលផលិតដ៏ធំសម្រាប់សារធាតុរំញោចប្រភេទអាំហ្វេតាមីន ជាពិសេសថ្នាំមេតំហ្វេតាមីន ដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋកម្មអាស៊ី ជាមួយនឹងបណ្តាញចែកចាយរហូតដល់ប្រទេសជប៉ុន និងនូវែលសេឡង់។
គ្រឿងញៀននេះ ត្រូវបានរឹបអូសដោយមន្ត្រីគយ ដោយលាក់ក្នុងទម្រង់ជាម្សៅនៅខាងក្នុងបន្ទះស៊ី លី កុនពណ៌សចំនួន ១៦១ នៅក្នុងកញ្ចប់ ដែលប្រុងបញ្ជូនទៅតៃវ៉ាន់។មន្ត្រីគយ លោក Patchara បាននិយាយថា អាជ្ញាធរថៃ និងតៃវ៉ាន់ កំពុងតែស៊ើបអង្កេត។ទីផ្សារមេតាហ្វេតាមីន បានបន្តពង្រីក និង ធ្វើ ពិពិធកម្មនៅក្នុងតំបន់អាស៊ីបូព៌ា និងអាគ្នេយ៍មិនរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩៕SP