បរទេស៖ កងទ័ពជើងទឹកអាមេរិកបានរឹបអូសបានកាំភ្លើង AK-47 ចំនួន 1,400 ដើម និងគ្រាប់រំសេវពីទូកនេសាទដែលខ្លួនអះអាងថាកំពុងរត់ពន្ធអាវុធពីប្រទេសអ៊ីរ៉ង់ទៅកាន់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែនដែលកំពុងហែកហួរដោយសង្រ្គាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RTL Today នៅថ្ងៃទី ២៤ ធ្នូ ២០២១៕

ទីបញ្ជាការកណ្តាលនៃកងកម្លាំងជើងទឹកសហរដ្ឋអាមេរិក ឬ NAVCENT បាននិយាយថា ខ្លួនបានរឹបអូសលើទូកកាលពីថ្ងៃទី 20 ខែធ្នូ នៅសមុទ្រអារ៉ាប់ខាងជើង ដោយបានរឹបអូសឃ្លាំងផ្ទុកអាវុធ និងសមាជិកនាវិក 5 នាក់ ។

ប្រទេសយេម៉ែនត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលចាប់តាំងពីឆ្នាំ 2014 ដោយបានធ្វើឱ្យក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ប្រឆាំងនឹងរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិកបានអានកាលពីថ្ងៃពុធថា "កប៉ាល់កងនាវាទី 5 របស់សហរដ្ឋអាមេរិកបានរឹបអូសបានកាំភ្លើង AK-47 ប្រមាណ 1,400 ដើម និងគ្រាប់រំសេវចំនួន 226,600 គ្រាប់ពីនាវានេសាទដែលគេចពន្ធ" ។

យ៉ាងណាមិញ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត អារ៉ាប៊ីសាអូឌីត ដែលកំពុងតែដឹកនាំសម្ព័ន្ធយោធា ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន ប្រឆាំងនឹងពួកឧទ្ទាម បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា ជាអ្នកផ្គត់ផ្គង់អាវុធដល់ពួកហ៊ូធី ដែលជាការចោទប្រកាន់ដែលក្រុងតេអេរ៉ង់បដិសេធ។

គួរបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាសង្រ្គាមនៅយេម៉ែននឹងឆក់យកជីវិតមនុស្ស 377,000 នាក់នៅចុងឆ្នាំនេះ តាមរយៈផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល។ ជាង 80 ភាគរយនៃប្រជាជនប្រហែល 30 លាននាក់ត្រូវការជំនួយមនុស្សធម៌។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ