ក្រោយពីបែកធ្លាយពត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកចំពោះរូបខុសរចនាបទ មន្ត្រីសង្ឃគ្រប់អង្គ សហការជាមួយអាជ្ញាធរជំនាញបានចុះទៅដោះស្រាយបញ្ហាដែលកើតមានឡើងនៅវត្តពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ចំពោះករណីកសាងរូបព្រះតែក្បាលជាសត្វស្វា និងសត្វសឹង្ហ។

ដំណោះស្រាយរបស់អង្គប្រជុំបានសម្រេចអោយដករូបនេះចេញ បន្ទាប់ពីប្រជុំចប់ហើយកែអោយមកជារចនាបទព្រះពុទ្ធឡើងវិញ និងលុបគំនូរ លុបអក្សរចេញ។


ជាពិសេសបានអោយម្ចាស់អ្នកកសាងធ្វើកិច្ចសន្យាបញ្ឈប់រាល់ការកសាងនូវបដិមារណាមួយអោយខុសពីរចនាបទដើម បើផ្ទុយពីកិច្ចសន្យានិងទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា មិនមែនចៅអធិការជាអ្នកបញ្ជារអោយកសាងទេ គឺឧបាសកមួយរូបជាអ្នកសុំកសាង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ