ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចំនួន១០ ជាប់សណ្តស្ទឹងព្រែកត្នោត ឱ្យត្រៀមលក្ខណៈបង្ការទឹកជំនន់។ ការជូនដំណឹងនេះ ដោយហេតុថាស្ថានភាពទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោបានហក់ឡើងដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន។ 

ចំពោះសង្កាត់ទាំង១០ ដែលអាចប្រឈមនឹងគ្រោះទឹកជំនន់នេះរួមមាន សង្កាត់ដង្កោ, សង្កាត់ព្រៃស, សង្កាត់ព្រៃវែង, សង្កាត់ក្រាំងពង្រ, សង្កាត់ស្ពានថ្ម, សង្កាត់ទៀន, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់ព្រែកកំពិស, និងសង្កាត់ពយនយ។ 

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមសណ្តដ្ទឹងព្រែកត្នោត ត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បតិ្ត និងអាយុជីវិត។ ជាងនេះ អាជ្ញាធរខណ្ឌបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតនូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋជាបន្តបន្ទាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ