អ៊ីតាលី៖យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៧នាក់ រួមទាំងទារកទើបនឹងកើត និងកុមារ ២ នាក់ត្រូវបានសម្លាប់នៅលើកោះ Ischia ភាគខាងត្បូងប្រទេសអ៊ីតាលី បន្ទាប់ពីការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងបានបំផ្លិចបំផ្លាញទីក្រុងតូចមួយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក Claudio Palombaអភិបាលទីក្រុង Naples បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា មនុស្ស៥នាក់នៅតែបាត់ខ្លួននៅឡើយ។រូបថត និងវីដេអូពីលើអាកាសបង្ហាញពីអគារជាច្រើនដែលត្រូវបានកម្ទេចដោយការរអិលបាក់ដី ហើយរថយន្តជាច្រើនបានរុញចូលទៅក្នុងសមុទ្រ។

យោងតាមមន្ត្រីបានឱ្យដឹងថា កោះនេះបានទទួលទឹកភ្លៀងទំហំ 126mmក្នុងរយៈពេល ៦ ម៉ោង ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំ។អ្នកជំនាញបាននិយាយថា គ្រោះមហន្តរាយនេះកាន់តែធ្ងន់ធ្ងរឡើងដោយការសាងសង់នៅតំបន់ដែលមានហានិភ័យខ្ពស់នៅលើកោះភ្នំ ដែលជាតំបន់ដែលមានភាពសកម្មក្នុងរញ្ជួយដីផងដែរ។ 

សូមបព្ជាក់ថា កាលពីឆ្នាំ២០១៧កនង្លទៅ មានមនុស្សពីរនាក់បានស្លាប់ នៅពេលដែលការរញ្ជួយដីកម្រិត 4.0 រិចទ័របានវាយប្រហារ Casamicciola Terme និង Lacco Ameno ប្រទេសអ៊ីតាលី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ